សមាគមន៏កាយវប្បកម្មអង្គរ
និងរៀបចំការប្រកួតកីឡាកាយវប្បកម្ម លើកទី២
កម្មវិធីប្រកួតនឹងប្រារព្ធឡើងនៅ ក្លឹបសាច់ដុំអង្គរ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១២ នាពេលខាងមុខនេះក្នុងខេត្តសៀមរាប។
នៅក្នុងមហាព្រឹត្តការណ៏នេះនិងមានការចូលរួមប្រកួតពីកីឡាករមកពីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តដ៏ទៃទៀត ក្នុងព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប។ ក្នុងនោះផងដែរនៅពេលព្រឹកនឹងមាន បេក្ខជនកាយវប្បកម្មកម្ពុជាចំនូន ៥០រួបមកចូលរួមប្រកួតប្រជែងនៅក្នុងជុំទី១ ដែលជាវគ្គធ្វើការជម្រុះដ៏ស្វិតស្វាញ។ ហើយសំរាប់នៅពេលរសៀលវិញនោះបេក្ខជនចំនួន ១៥រូបនឹងត្រូវធ្វើការប្រកួតផ្តាច់ព្រ័ត្រ យ៉ាងយុត្តិធម៌បំផុតក្រោមការដាក់ពិន្ទុរបស់គណៈកម្មាធិការ៥រូប។
អ្វីដែលធ្វើអោយកាន់តែមានភាពអាធិកអាធមនៅក្នុងពាក់កណ្តាលថ្ងៃនៃការប្រកួត គឹនឹងមានការចូលរួមពីអ្នកសេ្នហានូវវិស័យកីឡា ក៏ដូចជាអ្នកគាំទ្រនូវវិស័យកីឡាប្រហែលជា ៥០០នាក់មកចួលរួមគាំទ្រ និងអបអរសាទរផងដែរ។ ដូច្នេះសូមសាធារណជន ទស្សនិកជន និងអ្នកគាំទ្រទាំងអស់ចូលរួមអោយបានច្រើនកុះករជាមួយនឹងការទស្សនាដោយសេរី។
បច្ចុប្បន្ននេះវិស័យសេដ្ឋកិច្ចប្រទេសកម្ពុជាគ កំពុងតែមានការអភិវឌ្ឍន៏ ក៏ដូចជាវិស័យកីឡាផងដែរ។ទោះជាវិស័យកីឡាប្រទេសកម្ពុជាមិនសូវមានការគាំទ្រ និងស្គាល់នៅក្នុងឆាកអន្តរជាតិ។ ប៉ុន្តែវិស័យកីឡាគឺជាវិស័យមួយដែលបានករីកចំរើនក្នុងប្រទេសកម្ពុជាតាំងពីយូរលង់ណាស់មកហើយដូចដែលយើងបានឃើញនូវតាមរូបចំលាក់នានាតាមប្រាងប្រាសាទតំបន់អង្គរ ។ គោលបំណងរបស់សមាគមន៏កាយវប្បកម្មអង្គរគឹចង់អោយមានភាពរស់ឡើងនូវវិស័យកីឡាក្នុងព្រះរាជាណាចក្រកម្ពុជា និងជំរុញអោយប្រជាជនកម្ពុជាចាប់អារម្មណ៏ពីកីឡានិងសុខភាពរបស់ពួកគាត់ទាំងអស់គ្នា។ ការខំប្រឹងប្រែងនេះនឹងធ្វើអោយប្រទេសមានការរីកចំរើនជាមួយប្រជាជនដែលមានសុខភាពរឹងមាំ។
លោក David ប្រធានសមាគមន៏កាយវប្បកម្មអង្គរ ABBA បានមានប្រសាសន៏ថា “នៅក្នុងព្រឹត្តការណ៏ការប្រកួតកីឡារកាយវប្បកម្មអង្គរលើកទី២នេះប្រារព្ធឡើងដើម្បីអោយបេក្ខជននៅក្នុងប្រទេសកម្ពុជាទាំងអស់បានចូលរួមប្រកួតប្រជែង មិនថាចាស់ ឫក្មេង ទាំងអ្នកកីឡាអាជីព និងមិនមែនអាជីពទាំងអស់គ្នា។ ចំពោះគោលបំណងដែលបង្កើតកម្មវិធីនេះឡើងចង់ជំរុញអោយកីឡាករកីខ្មែរទាំងអស់ចេះរៀនអភិវឌ្ឍន៏ខ្លួនឯង ឆ្លងកាត់តាមការសិក្សាពីកីឡាដ៏ទៃហើយនឹងធ្វើអោយខ្លួនឯងមានរូបរាងកាយរឹងមាំ និងខិតខំប្រឹងប្រែងគាំទ្រ កីឡាកាយវប្បកម្មជាតិអោយមានការចាប់អារម្មណ៏កាន់តែច្រើន។
លោក Rocky Lee អគ្គលេខាធិការនៃសមាគមន៏ បានបន្តទៀតថា “ ការផ្តួចផ្តើមគំនិត និងកិច្ចខិតខំប្រឹងប្រែងសំរាប់ការប្រកួតនេះនឹងធ្វើអោយលេចឡើងនូវវេទិការនៃការអភិវឌ្ឍកីឡា ការ គ្រើនរំលឹកផ្តល់ចំណេះកីឡាកាយវប្បកម្មរវាងកីឡាករ និងបង្កើតភាពជាសហគមន៏ ជាមួយនឹងការរឹតចំណងមិត្តភាពក៏ដូចជាការផ្លាស់ប្តូរនូវបទពិសោធន៏ល្អទៅវិញទៅមករវាង សហពន្ធកាយវប្បកម្មជាតិ និងកីឡាករ។
អ្វីដែលពិសេសនោះអាវយឺត និងសំភារះផ្សេងៗដែលមានផ្លាកសញ្ញារបស់សមាគមន៏ ABBA នឹងមានការតាំងបង្ហាញក្នុងថ្ងៃកម្មវិធី និងក្នុងថ្ងៃបន្តបន្ទាប់ ដើម្បីអោយអ្នកចូលចិត្តកីឡាទាំងអស់អាចបង្ហាញពីភាពគាំទ្រដោយធ្វើការជាវអាវយឺត ហើយនឹងសំភារៈទាំងនោះ។ ទាំងនេះ នឹងជំរុញអោយ សមាគមន៏កាយវប្បកម្មអង្គរកាន់តែសង្ឃឹមជាមួយការលើកទឹកចិត្តដើម្បីបន្តអោយមានការប្រកួតនេះនៅឆ្នាំបន្ទាប់ៗទៀត។
គណះកម្មាធិការរៀបចំកម្មវិធី
ការប្រកួតកីឡាកាយវប្បកម្ម លើកទី២ បានធ្វើការរៀបចំដោយ សមាគមន៏កាយវប្បកម្មអង្គរ (ABBA) និងទទួលបានការចូលរួមសហការណ៏ពីសហព័ន្ធកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ព្រមទាំងបណ្តាសប្បុរសជន ពាណិជ្ជករ រួមជាមួយអ្នកគាំទ្រជាច្រើនទៀត។
អំពីសមាគមន៏កាយវប្បកម្មអង្គរ
សមាគមន៏កាយវប្បកម្មអង្គរបានបង្កើតឡើងនៅក្នុងខែមិថុនា ឆ្នាំ២០១១ ដោយកីឡាអាជីព និងមិនមានអាជីដោយការស្ម័គ្រចិត្តរបស់ពួកគាត់ដែលមានបំណងចង់អោយមានការរីកចំរើនក្នុងវិស័យកីឡាកាយវប្បកម្មនៅក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីកំឡុងពេលដែលចាប់ផ្តើម សមាគមន៏កាយវប្បកម្មអង្គរ បានផ្តួចផ្តើមគំនិត ហើយនឹងរៀបចំនូវព្រឹត្តការណ៏កីឡា និងសកម្មភាពសប្បុរសធម៌ជាច្រើនដូចជា ការបង្រៀនរបៀបហាត់ប្រាណដោយមិនគិតកំរៃនៅក្នុងខេត្តសៀមរាប កម្មវិធីជិះកង់ កម្មវិធីសប្បុរសធម៌ និងអ្វីដែលសំខាន់បំផុតនោះគីការប្រកួតកាយវប្បកម្ម ABBA លើកទី១ ខែធ្នូ ឆ្នាំ២០១១។ សកម្មភាពសង្គមទាំងអស់នេះបានធ្វើអោយ ABBA ត្រូវទទួលស្គាល់ជាផ្លូវការដោយសហព័ន្ធកាយវប្បកម្ម និងលំហាត់ប្រាណកាយសម្ព័ន្ធកម្ពុជានៅក្នុងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១១។
សំរាប់កីឡាករសូមទំនាក់ទំនងតាមរយ:
Mr. Rocky Lee, ABBA Secretary General
Tel: 016 706 700, E-mail: rockyangkor@gmail.com
http://abbakhmer.blogspot.com/; https://www.facebook.com/Angkorbodybuildingassociation
For ABBA’s high res pictures please visit: http://www.flickr.com/photos/angkorbodybuildingassociation/
សំរាប់ការផ្សព្វផ្សាយ និងការចូលរួមឧបត្ថម្ភសូមទំនាក់ទំនង:
Mr. Jonathan Ling, Tel: 077 433 781, E-mail: jonathanangkor@gmail.com

PowerLifting of the Week 06/08/2011 Lats pull down
PowerLifting of the Week 30/07/2011 (Mr. Sarou) Chin UP
PowerLifting of the Week 23/07/2011 (Mr. Long) Quads
PowerLifting of the Week 16/07/2011 (Mr. Shally) Decline Bench Press
PowerLifting of the Week 10/07/2011 (Mr. Tep Sarou)
The Tattoo one!
1st Power Lifting Contest! 03/07/2011 (Mr. Lee Rocky)
The one with blue short!